Social Media

The 19th Cambodia Trade Expo (CTExpo) from 17-20 December 2026
21 May 2026

The 19th Cambodia Trade Expo (CTExpo) from 17-20 December 2026

១. ការតាំងពិព័រណ៍ពាណិជ្ជកម្ម និងភាពជាដៃគូយុទ្ធសាស្ត្រ

 

ទំហំនៃពិព័រណ៍៖ គណៈកម្មការបានរៀបចំស្តង់តាំងបង្ហាញសរុបប្រមាណ ២៥០ ស្តង់ ដែលរួមមាន៖ ស្តង់ និងផ្ទះរួមរបស់ក្រសួងពាណិជ្ជកម្ម  (សម្រាប់ដាក់តាំងបង្ហាញផលិតផលសម្គាល់ភូមិសាស្ត្រទំនិញ [GI] និងទំនិញសក្តានុពលកម្ពុជា) ស្តង់របស់បណ្តាស្ថានទូតនានា ដៃគូអភិវឌ្ឍន៍  ព្រមទាំងស្តង់របស់ក្រុមហ៊ុនចម្រុះពីវិស័យឯកជន។

 

ភាពជាដៃគូពិសេស (Special Partnership)៖ សម្រាប់ព្រឹត្តិការណ៍ឆ្នាំ២០២៦ នេះ មានការផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការពង្រឹងភាពជាដៃគូពាណិជ្ជកម្មជាមួយ ប្រទេសជាសមាជិកអាស៊ាន។

 

២. ពន្លាសេវាសាធារណៈរួម 

 

ដើម្បីបង្កើនភាពងាយស្រួល និងខិតឱ្យជិតប្រជាពលរដ្ឋ ព្រឹត្តិការណ៍នេះមានរៀបចំនូវ «ពន្លាសេវាសាធារណៈ» ដ៏ធំទូលាយនៅលើផ្ទៃដីទំហំ ២២៥ ម៉ែត្រការ៉េ សម្រាប់ផ្តល់សេវាសាធារណៈជូនសាធារណជនដោយផ្ទាល់នៅនឹងកន្លែង។ សេវាកម្មទាំងនោះផ្តល់ដោយក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមមានជាអាទិ៍៖ សេវាចុះបញ្ជីពាណិជ្ជកម្ម សេវាពន្ធដារ សេវាធ្វើលិខិតឆ្លងដែន និងសេវាកម្មធនាគារជាដើម។

 

៣. កម្មវិធីផ្លូវការ វេទិកាធុរកិច្ច និងកម្មវិធីអម 

ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅដោយមានកម្មវិធីសំខាន់ៗជាបន្តបន្ទាប់រួមមាន៖

  •   ពិធីបើកសម្ពោធជាផ្លូវការនៃព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម
  •   ការរៀបចំសិក្ខាសាលា ដើម្បីបង្កើនបរិយាកាសរីករាយ និងការចែករំលែកបទពិសោធន៍
  •   ការប្រារព្ធ វេទិកាធុរកិច្ច ដើម្បីពិភាក្សាស៊ីជម្រៅអំពីយុទ្ធសាស្ត្រ ពង្រីកការយល់ដឹង និងស្វែងរកកាលានុវត្តភាពថ្មីៗនៅលើទីផ្សារអន្តរជាតិ

៤. លទ្ធផល

តាមរយៈការរៀបចំយ៉ាងម៉ត់ចត់ និងភាពសម្បូរបែបនៃកម្មវិធី ព្រឹត្តិការណ៍ពាណិជ្ជកម្មរយៈពេល ៥ថ្ងៃ នេះ នឹងរំពឹងទុកថាអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមទស្សនា និងស្វែងយល់បានយ៉ាងកុះករប្រមាណ ៤០,០០០ នាក់ ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ច និងលើកកម្ពស់កិត្យានុភាពផលិតផលក្នុងស្រុកពិតប្រាកដមែន។


វីដេអូសង្ខេបទិដ្ឋភាពសំខាន់ៗក្នុងកម្មវិធី

 

Register Now

LATEST NEWS


The 3rd Cambodia Digital Trade Forum and Online Expo
The 3rd Cambodia Digital Trade Forum and Online Expo 21 May 2026
សួនមុនីហទ័យ និងពិព័រណ៍នគរសង្ក្រាន្ដ
សួនមុនីហទ័យ និងពិព័រណ៍នគរសង្ក្រាន្ដ 21 May 2026
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញទស្សនា សួនមុនីហទ័យ និងពិព័រណ៍នគរសង្ក្រាន្ត អមព្រឹត្តិការណ៍នគរសង្រា្កន្ត
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញទស្សនា សួនមុនីហទ័យ និងពិព័រណ៍នគរសង្ក្រាន្ត អមព្រឹត្តិការណ៍នគរសង្រា្កន្ត 21 May 2026
សេចក្ដីជូនដំណឹងស្ដីពី៖ ការរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ដើម្បីអបអរសាទរពិធី បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៩ ខែមេសា ឆ្នាំ២០២៦ រាជធានីភ្នំពេញ
សេចក្ដីជូនដំណឹងស្ដីពី៖ ការរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ដើម្បីអបអរសាទរពិធី បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៩ ខែមេសា ឆ្នាំ២០២៦ រាជធានីភ្នំពេញ 21 May 2026
ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមជាគណៈធិបតីក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ
ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមជាគណៈធិបតីក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ 21 May 2026

Category